>>ភាពជោគជ័យទៅលើការសិក្សា
>>បណ្តុះភាពម្ចាស់ការទៅលើការសិក្សា
>>បង្កើតទម្លាប់សិក្សាពេញមួយជីវិត ទាំងនេះជាអ្វីដែលអានន្តនឹងផ្តល់ជូនទៅកាន់បុត្រធីតារបស់អស់លោកអ្នក

សេវាកម្មបង្រៀនតាមផ្ទះ ប្រកបដោយទំនុកចិត្តខ្ពស់ មានស្តង់ដារសេវាកម្មច្បាស់លាស់ បច្ចេកវិទ្យាសំបូរបែប និងទាន់សម័យ មានភាពច្នៃប្រឌិត ឆន្ទៈមុតមាំ និងធនធានគ្រូប្រកបដោយគុណវុឌ្ឍ…មជ្ឈមណ្ឌលបង្រៀនតាមផ្ទះអានន្ត។ 

4.8/5
ទំនុកចិត្ត និងភាពជឿជាក់

ប្រព័ន្ធផ្តល់សេវាកម្មបង្រៀនតាមផ្ទះស្តង់ដារ ច្នៃប្រឌិត សំបូរបែប និងប្រកបដោយប្រសិទ្ធភាព

ប្រព័ន្ធផ្តល់សេវាកម្មបង្រៀនដែលធានាទៅដល់ភាពជោគជ័យក្នុងការបំពេញនូវចំនុចខ្វះខាតរបស់សិស្ស ដើម្បីឱ្យពួកគេទទួលបានភាពជោគជ័យលើការសិក្សា និងអាចមានសមត្ថភាពពេញលេញ ក្នុងការក្លាយខ្លួនជាអ្នកសិក្សាដែលមានភាពម្ចាស់ការ និងមានទម្លាប់សិក្សាពេញមួយជីវិត តាមរយៈការសិក្សាពីសិស្សជាមុន កំណត់គោលដៅ និងផែនការអនុវត្ត តាមដាន បំពេញ និងពង្រឹងបន្ថែមរហូតដ៏ទទួលបានលទ្ធផលជោគជ័យ។

១. ប្រព័ន្ធសិក្សាពីកង្វះខាតរបស់សិស្ស
២. ប្រព័ន្ធកំណត់គោលដៅសិក្សា
៣. ប្រព័ន្ធរៀបចំផែនការអនុវត្ត
៤. ប្រព័ន្ធតាមដាន និងកែតម្រូវ
៥. ប្រព័ន្ធវាយតម្លៃ
៦. ប្រព័ន្ធលទ្ធផល និងកែតម្រូវ

បច្ចេកវិទ្យាសំបូរបែប ច្នៃប្រឌិត និងទាន់សម័យ

កម្មវិធីទូរស័ព្ទដៃ

ដែលបង្កើតឡើងដើម្បីបម្រើបម្រាស់ និងសម្រួលទៅដល់ប្រព័ន្ធផ្តល់សេវាកម្មរបស់យើង ដោយកាន់តែមានភាពងាយស្រួល និងច្បាស់លាស់បន្ថែមទៀត ។ ព័ត៏មានសិក្សា គោលដៅសិក្សា ផែនការអនុវត្ត មេរៀន ឯកសារសិក្សា កិច្ចការផ្ទះ កិច្ចការស្រាវជ្រាវ អវត្តមាន អត្ថបទអប់រំ វិធីសាស្រ្ត និងមុខងារជាច្រើនទៀត។

កិច្ចការផ្ទះ និងការងារស្រាវជ្រាវ

គ្រូអាចដាក់កិច្ចការផ្ទះ និងការងារស្រាវជ្រាវតាមរយៈកម្មវិធីទូរស័ព្ទរបស់យើងហើយនឹងផ្តល់ដំណឹងទៅសិស្ស និងមាតាបិតា ឬអ្នកអាណាព្យាបាលដោយស្វ័យប្រវត្តិ សិស្សអាច submit ចម្លើយ ហើយគ្រូអាចកែ និងកំណត់និទ្ទេសសម្រាប់កិច្ចការនីមួយៗ។

សម្រាប់មាតាបិតា ឬអ្នកអាណាព្យាបាល

មាតាបិតា ឬអ្នកអាណាព្យាបាលទទួលបានព័ត៏មាន និងការ Update នានាពាក់ព័ន្ធនឹងការសិក្សារបស់បុត្រធីតា មិនថាគោលដៅសិក្សា ផែនការ កិច្ចការផ្ទះ មេរៀន ការឈប់សម្រាករបស់គ្រូ ពេលថ្នាក់រៀនចាប់ផ្តើម ពេលថ្នាក់រៀនបញ្ចប់ ឬក៏ថ្នាក់រៀនបញ្ចប់មុនពេលកំណត់។

ធនធានប្រកបដោយគុណវុឌ្ឍ និងទទួលបានការបណ្តុះបណ្តាលជាប្រចាំ

ធនធានគ្រូបង្រៀនដែលភាគច្រើនសុទ្ធសឹងតែជាយុវជនឈានមុខ ជាសរសេរទ្រូងនៃវិស័យអប់រំ ដែលទទួលបានការបណ្តុះបណ្តាលពេញលេញ ជាប្រចាំសប្តាហ៍ ប្រចាំខែ និងប្រចាំឆ្នាំទៅលើវិធីសាស្រ្តបង្រៀនសតវត្សទី២១ ។ 

ត្រឹមតែជាសាលាបង្រៀនតាមផ្ទះ តែសាលាធំៗតម្លៃរាប់ពាន់ដុល្លារសុំខ្មាស មានស្តង់ដារច្បាស់លាស់ ទំនើប ជាពិសេសមាននាយកដែលមានឆន្ទៈពិតប្រាកដទៅលើវិស័យអប់រំ។ កូនខ្ញុំ ៣ ជំនាន់ហើយរៀនតែជាមួយគាត់ហ្នឹង ជាង ៦ ឆ្នាំ។ អរគុណច្រើនអានន្ត!

មតិយោបល់របស់អ្នកអាណាព្យាបាលលើបណ្តាញសង្គម
អានន្ន ផ្តល់ជូននូវសេវាកម្មបង្រៀនតាមផ្ទះទៅលើគ្រប់មុខវិជ្ជាស្របតាមកម្មវិធីសិក្សាជាតិ និងអន្តរជាតិ រៀនត្រៀមប្រឡងនានា ភាសាបរទេស ជំនាញកុំព្យូទ័រ និងជំនាញបច្ចេកវិទ្យា។

ការសិក្សាអាចបត់បែនទៅតាមថ្ងៃ និងម៉ោងពេលដែលជាតម្រូវការរបស់សិស្ស មាតាបិតា ឬអ្នកអាណាព្យាបាល។

ផ្តល់ជូនការបង្រៀនផ្ទាល់ដល់ទីតាំង ឬតាមអនឡាញ។

Anon more than just a tutoring...

Learning is infinite...